-
09 Mar 2026
ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៧:៣០នាទីព្រឹក។
-
08 Mar 2026
អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ទូរគមនាគមន៍កម្ពុជា សូមផ្ញើក្ដីស្រឡាញ់ជូនស្រ្ដីគ្រប់រូប ព្រមទាំងជូនពរដល់ប្រជាពលរដ្ឋទាំងអស់ សុខភាពល្អ និងធ្វើដំណើរដោយសុវត្ថិភាព។
-
02 Mar 2026
នាថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា ព្រមទាំងសហការី បានចូលរួមពិធីបុណ្យផ្កាសាមគ្គី ដែលស្ថិតនៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយក៏បានពាំនាំនូវសៀវភៅសម្រិតសម្រាំងដោយអ្នកនិពន្ធល្បីៗចំនួន ៦០ក្បាល រួមមាន ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងឯកសារល្អៗផ្សេងទៀតចំនួន ៨ ក្បាលពីសកលវិទ្យាល័យ Harvard របស់សហរដ្ឋអាមេរិច និង Oxford របស់ប្រទេសអង់គ្លេស (សៀវភៅភាពជាអ្នកដឹកនាំល្អ អភិបាលកិច្ច យុទ្ធសាស្រ្ត និងការបង្កើតគំនិតថ្មី) ព្រមទាំងកម្រងឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីដាក់នៅក្នុងបណ្ណាល័យរបស់វិទ្យាល័យ សម្រាប់ជាជំនួយដល់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍចំណេះដឹងរបស់សិស្សានុសិស្សចំនួន ១,៨៧៨ នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១៦១ នាក់។
ទូរគមនាគមន៍កម្ពុជា ជឿជាក់ថា សកម្មភាពទំនួលខុសត្រូវក្នុងសង្គម (CSR, None-market strategy) នេះ ជាការចូលរួមចំណែកលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ព្រមទាំងជាផ្នែកមួយនៃការចូលរួមចំណែកលើកស្ទួយវិស័យអប់រំ វប្បធម៌ និងទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរ។
-
02 Mar 2026
ថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៧:៣០នាទីព្រឹក។
-
28 Feb 2026
នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា (ទ.ក.) បានរៀបចំពិធីជួបជុំគ្នាប្រចាំខែ ដើម្បីបង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព ព្រមទាំងលើកទឹកចិត្តដល់គណៈគ្រប់គ្រង និងនិយោជិត ដែលបានខិតខំប្រឹងប្រែងធ្វើការងារកន្លងមក ព្រមទាំងឆ្លៀតឱកាសនេះ រៀបចំពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ខួបលើកទី១១៥ មុនកាលកំណត់ ដើម្បីផ្ដល់ក្ដីស្រឡាញ់ដល់និយោជិតនារីៗ ទ.ក. និងលើកកម្ពស់សមភាពយេនឌ័រ ដែលស្ដ្រីគ្រប់រូប អាចទទួលបានសិទ្ធិគ្រប់យ៉ាងពេញលេញដូចបុរសដែរ។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីដែលជាគណៈគ្រប់គ្រង និងនិយោជិតទាំងអស់នៅរាជធានីភ្នំពេញ។
-
23 Feb 2026
ថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៧:៣០នាទីព្រឹក។





