-
-
21 Mar 2026
សេចក្តីជូនដំណឹង ស្តីពីការប្រមូលមកវិញឯកសណ្ឋានជាងរបស់ទូរគមនាគមន៍កម្ពុជា
ទូរគមនាគមន៍កម្ពុជា (ទ.ក.) សូមធ្វើការប្រមូលយកមកវិញ “ឯកសណ្ឋានជាង” ដែលបានចេញ សម្រាប់ប្រើប្រាស់ឱ្យក្រុមហ៊ុន ISPs និងអ្នកម៉ៅការបន្ត (Subcontractor) ក្នុងការប្រើប្រាស់ស្ថាបនានិងជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញឱ្យ ទ.ក.។ សូមក្រុមហ៊ុន ISPs, អ្នកម៉ៅការបន្ត (Subcontractor) និងបុគ្គលិករបស់ខ្លួនត្រូវ ឈប់ប្រើប្រាស់ស្លៀកពាក់ឯកសណ្ឋានជាងរបស់ ទ.ក. ហើយត្រូវប្រគល់ឯកសណ្ឋានជាងទាំងអស់ជូនមក ទ.ក. វិញ ជាបន្ទាន់ តាមលក្ខខណ្ឌដូចតទៅ៖ – បញ្ឈប់ការប្រើប្រាស់ភ្លាមៗ៖ មិនត្រូវពាក់ ឬប្រើប្រាស់ឯកសណ្ឋានជាងរបស់ ទ.ក. ណាមួយឡើយសម្រាប់ គ្រប់សកម្មភាពរបស់ខ្លួនដោយគ្មានការអនុញ្ញាតពី ទ.ក.។ – ប្រគល់ឯកសណ្ឋានទាំងអស់៖ ប្រគល់ឯកសណ្ឋានជាងទាំងអស់ដែលខ្លួនមាន ឱ្យបានឆាប់តាមដែលអាច ធ្វើទៅបាន និងមិនឱ្យហួស ១សប្តាហ៍ ចាប់ពីទទួលបានការជូនដំណឹងនេះ។…
-
19 Mar 2026
ជាមួយកញ្ចប់ TC Biz-Silver អ៊ីនធឺណិតល្បឿនលឿនរហូតដល់ 150 Mbps សមស្របសម្រាប់អាជីវកម្មរបស់អ្នក!
ការផ្តល់ជូនជាពិសេសបន្ថែមមានដូចជា៖ • បង់ ៥ខែ ថែមជូន ១ខែ • បង់ ១០ខែ ថែមជូន ៣ខែ • តម្លើង និងឧបករណ៍សម្រាប់ខ្ចីប្រើប្រាស់ដោយឥតគិតថ្លៃ *តម្លៃបូកបញ្ចូលជាមួយ VAT 10% ចុះឈ្មោះប្រើប្រាស់ឥឡូវនេះ ដើម្បីទទួលបានប្រូម៉ូសិនពិសេស! 023 722 227 Hotline 8888 (24/7) តេលេក្រាម: https://t.me/TelecomCambodia
-
-
16 Mar 2026
ថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៧:៣០នាទីព្រឹក។





