-
04 May 2026
ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងនិយោជិតនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៨:០០នាទីព្រឹក។
-
01 May 2026
សូមអនុមោទនាពិធីបុណ្យវិសាខបូជា ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
ពិធីបុណ្យវិសាខបូជា ត្រូវបានប្រារព្ធឡើង ដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គទ្រង់ប្រសូត ត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ។
-
27 Apr 2026
ថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងនិយោជិតនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៨:០០នាទីព្រឹក។
-
20 Apr 2026
ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៧:៣០នាទីព្រឹក។
-
14 Apr 2026
ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ខាងមុខនេះ
ថ្នាក់ដឹកនាំ និងនិយោជិតនៃទូរគមនាគមន៍កម្ពុជា សូមជូនពរដល់អតិថិជន ដៃគូសហការ និងសាធារណជនទាំងអស់ ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យ សុភមង្គល និងធ្វើដំណើរប្រកបដោយសុវត្ថិភាព។





