-
02 Feb 2026
សូមអនុមោទនាពិធីបុណ្យមាឃបូជា!
ការប្រារព្ធពិធីបុណ្យមាឃបូជានេះឡើងគឺ ដើម្បីប្រារព្ធនូវព្រឹត្តិការណ៍ធំៗ ៣ គឺ៖ ១-ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន ២-ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ ៣-ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។ ទូរគមនាគមន៍កម្ពុជា សូមជូនពរអតិថិជន និងសាធារណជនទាំងអស់ជួបតែសេចក្តីសុខ សុខភាពល្អ និងសុវត្ថិភាព។
-
02 Feb 2026
ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៧:៣០នាទីព្រឹក។
-
28 Jan 2026
ចាប់ផ្ដើមឆ្នាំថ្មីជាមួយសេវាអុីនធឺណិតល្បឿនលឿន ហើយមានស្ថិរភាពរបស់ទូរគមនាគមន៍កម្ពុជា!
សេវាអុីនធឺណិតល្បឿនលឿន ភ្ជាប់តាមបណ្តាញកាបអុបទិក ដែលមានស្ថិរភាព ងាយស្រួលប្រើប្រាស់ ស័ក្តិសមទាំងសម្រាប់គេហដ្ឋាន និងអាជីវកម្មរបស់លោកអ្នក។ សម្រាប់ការចុះឈ្មោះតភ្ជាប់ និងព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ លេខទូរសព្ទ៖ 023 722 227 សេវាទាន់ចិត្ត៖ 8888 (២៤ម៉ោង) Telegram: https://t.me/TelecomCambodia Website: https://www.tc.com.kh





