← ត្រឡប់ក្រោយ

នាថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា ព្រមទាំងសហការី បានចូលរួមពិធីបុណ្យផ្កាសាមគ្គី ដែលស្ថិតនៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយក៏បានពាំនាំនូវសៀវភៅសម្រិតសម្រាំងដោយអ្នកនិពន្ធល្បីៗចំនួន ៦០ក្បាល រួមមាន ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងឯកសារល្អៗផ្សេងទៀតចំនួន ៨ ក្បាលពីសកលវិទ្យាល័យ Harvard របស់សហរដ្ឋអាមេរិច និង Oxford របស់ប្រទេសអង់គ្លេស (សៀវភៅភាពជាអ្នកដឹកនាំល្អ អភិបាលកិច្ច យុទ្ធសាស្រ្ត និងការបង្កើតគំនិតថ្មី) ព្រមទាំងកម្រងឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីដាក់នៅក្នុងបណ្ណាល័យរបស់វិទ្យាល័យ សម្រាប់ជាជំនួយដល់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍចំណេះដឹងរបស់សិស្សានុសិស្សចំនួន ១,៨៧៨ នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១៦១ នាក់។

ទូរគមនាគមន៍កម្ពុជា ជឿជាក់ថា សកម្មភាពទំនួលខុសត្រូវក្នុងសង្គម (CSR, None-market strategy) នេះ ជាការចូលរួមចំណែកលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ព្រមទាំងជាផ្នែកមួយនៃការចូលរួមចំណែកលើកស្ទួយវិស័យអប់រំ វប្បធម៌ និងទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរ។

បន្តការអាន

ដៃគូសហការ