Skip to content
ទំព័រដើម
អំពី ទ.ក.
អំពីអគ្គនាយក
ព័ត៌មានសង្ខេបអំពី ទ.ក.
រចនាសម័្ពន្ធ ទ.ក.
អំពីថ្នាក់ដឹកនាំ
សេវាកម្ម
សេវាទូរស័ព្ទ
សេវាអ៊ីនធឺណិត
សម្រាប់បុគ្គល
សម្រាប់អាជីវកម្ម
សេវាបរិបថទូរគមនាគមន៏អក្ខរះលេខ
ព័ត៌មាន
ព័ត៌មានបច្ចេកវិទ្យា
ព័ត៌មានសកម្មភាព
អ៊ីម៉ែល
ទំនាក់ទំនង
Khmer
English
← ត្រឡប់ក្រោយ
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងនិយោជិតនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៨:០០នាទីព្រឹក។
បន្តការអាន
06 Jul 2026
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា (ទ.ក.) និងលោក Park Hee Jin ប្រធាននាយកប្រតិបត្តិ ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់សេវាទូរគមនាគមន៍ និងសេវាធនាគារ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃជម្រើសសេវាកម្មកាន់តែសម្បូរបែប ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់អតិថិជននៃទូរគមនាគមន៍កម្ពុជា និងធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក. ព្រមទាំងជំរុញភាពជាដៃគូ ប្រកបដោយចីរភាពរវាងស្ថាប័នទាំងពីរ។
02 Jul 2026
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលជូននិស្សិតមកពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សារភ្ជាប់រវាងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងក្នុងវិស័យទូរគមនាគមន៍ ដែលឆ្លុះបញ្ចាំងពីការចូលរួមចំណែករបស់ ទ.ក. ក្នុងការគាំទ្រវិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព។
29 Jun 2026
ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងនិយោជិតនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៨:០០នាទីព្រឹក។
27 Jun 2026
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា (ទ.ក.) និងក្រុមការងារ បានចុះពិនិត្យការងារនៅសាខា ទ.ក. ខេត្តកំពត ខេត្តកែប ស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស, ដើម្បីតាមដានវឌ្ឍនភាពការងារ ពង្រឹងគុណភាពនៃការផ្តល់សេវាជូនអតិថិជន និងជំរុញការបំពេញការងារប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
27 Jun 2026
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា (ទ.ក.) និងក្រុមការងារ បានចុះពិនិត្យការងារនៅសាខា ទ.ក. ខេត្តព្រះសីហនុ និងស្រុកព្រៃនប់ ដើម្បីតាមដានវឌ្ឍនភាពការងារ ពង្រឹងគុណភាពនៃការផ្តល់សេវាជូនអតិថិជន និងជំរុញការបំពេញការងារប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
26 Jun 2026
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា (ទ.ក.) និងក្រុមការងារ បានចុះពិនិត្យការងារនៅសាខា ទ.ក. ខេត្តកំពង់ស្ពឺ ដើម្បីតាមដានវឌ្ឍនភាពការងារ ពង្រឹងគុណភាពនៃការផ្តល់សេវាជូនអតិថិជន និងជំរុញការបំពេញការងារប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
តំណរភ្ជាប់
ដៃគូសហការ