← ត្រឡប់ក្រោយ
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ទូរគមនាគមន៍កម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលជូននិស្សិតមកពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សារភ្ជាប់រវាងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងក្នុងវិស័យទូរគមនាគមន៍ ដែលឆ្លុះបញ្ចាំងពីការចូលរួមចំណែករបស់ ទ.ក. ក្នុងការគាំទ្រវិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព។