-
28 Feb 2026
នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា (ទ.ក.) បានរៀបចំពិធីជួបជុំគ្នាប្រចាំខែ ដើម្បីបង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព ព្រមទាំងលើកទឹកចិត្តដល់គណៈគ្រប់គ្រង និងនិយោជិត ដែលបានខិតខំប្រឹងប្រែងធ្វើការងារកន្លងមក ព្រមទាំងឆ្លៀតឱកាសនេះ រៀបចំពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ខួបលើកទី១១៥ មុនកាលកំណត់ ដើម្បីផ្ដល់ក្ដីស្រឡាញ់ដល់និយោជិតនារីៗ ទ.ក. និងលើកកម្ពស់សមភាពយេនឌ័រ ដែលស្ដ្រីគ្រប់រូប អាចទទួលបានសិទ្ធិគ្រប់យ៉ាងពេញលេញដូចបុរសដែរ។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីដែលជាគណៈគ្រប់គ្រង និងនិយោជិតទាំងអស់នៅរាជធានីភ្នំពេញ។
-
23 Feb 2026
ថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៧:៣០នាទីព្រឹក។
-
16 Feb 2026
ថ្ងៃចន្ទ ១៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៧:៣០នាទីព្រឹក។
-
11 Feb 2026
កញ្ចប់អ៊ីនធឺណិតដែលស័ក្តិសមសម្រាប់គ្រួសារអ្នក!
ជ្រើសរើស TC-HOME SILVER សេវាអ៊ីនធឺណិតតាមបណ្តាញកាបអុបទិក ដែលផ្តល់នូវល្បឿនលឿន និងការដោះស្រាយបញ្ហាជូនអតិថិជន (24 ម៉ោង/7 ថ្ងៃ)។ -បង់ 82.5$ សម្រាប់ 5ខែ ថែមជូន 1ខែ -បង់ 165$ សម្រាប់ 10ខែ ថែមជូន 3ខែ ចុះឈ្មោះប្រើប្រាស់ឥឡូវនេះ ដើម្បីទទួលបានប្រូម៉ូសិនពិសេសនេះ! 023 722 227 Hotline 8888 (24/7) តេលេក្រាម: https://t.me/TelecomCambodia





