-
05 Jan 2026
ដំណឹងជ្រើសរើសនិយោជិតហាត់ការ!
ទូរគមនាគមន៍កម្ពុជា ត្រូវការជ្រើសរើសនិយោជិតហាត់ការ (Internship) ចំនួន ២៣រូប ដើម្បី ឱ្យចូលបម្រើការងារនៅទូរគមនាគមន៍កម្ពុជា រាជធានីភ្នំពេញ ដូចខាងក្រោម៖ ១. នាយកដ្ឋានហិរញ្ញកិច្ច និងគណនេយ្យ ចំនួន ២រូប ២. នាយកដ្ឋានអាជីវកម្ម ចំនួន ៥រូប ៣. នាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍធុរកិច្ច ចំនួន ២រូប ៤. នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស ចំនួន ២រូប ៥. នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ចំនួន ៨រូប ៦. នាយកដ្ឋានប្រតិបត្តិការ និងបទពិសោធន៍អតិថិជនឌីជីថល ចំនួន ២រូប ៧. នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញ…
-
05 Jan 2026
ថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមគោរពទង់ជាតិ ដើម្បីសម្តែងការគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារមាតុភូមិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាព និងចីរភាព។
ការគោរពទង់ជាតិនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃចន្ទ ម៉ោង ៧:៣០នាទីព្រឹក។

