• ការមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងជាទម្រង់ជាក្រដាស សម្រាប់វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code នៃថ្នាល Verify
    02 Jun 2026

    ការមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងជាទម្រង់ជាក្រដាស សម្រាប់វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code នៃថ្នាល Verify

    វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code នៃថ្នាល Verify អាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបានតាមរយៈ“ថ្នាលផ្ទៀងផ្ទាត់ឯកសាេ ឯកសារ​ verify.gov.kh ដែលត្រូវបានអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ព្រមទាំងសិស្សានុសិស្សអាចផ្ទៀងផ្ទាត់និងប្រើប្រាស់វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code នៃថ្នាល Verify តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដោយពុំតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងទម្រង់ជាក្រដាស។ តើ QR Code នៃថ្នាល Verify នៅលើវិញ្ញាបនបត្រនិងសញ្ញាបត្រមានអត្ថប្រយោជន៍អ្វីខ្លះ? – ចំណេញពេលវេលានិងថវិកា ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម (Legalization) លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាស – ងាយស្រួលរក្សាទុកជាទម្រង់ឌីជីថល (មិនភ័យខ្លាចរឿងបាត់…

  • របៀបមេីលដឹងការបោក
    28 May 2026

    របៀបមេីលដឹងការបោក

    ព័ត៌មានបំភាន់ ឬបន្លំឱ្យជឿថាពិតប្រាកដ បុគ្គលបោកប្រាស់តាមអ៊ីនធឺណិតនឹងព្យាយាមបំភាន់អ្នកឱ្យជឿថាព័ត៌មានដែលអ្នកឃើញគឺពិតប្រាកដ។ អ៊ីមែល/សារ ដែលប្លែកឬមិនបានរំពឹងទុក អ្នកបោកប្រាស់ជារឿយៗសាកល្បងសំណាង ដោយធ្វើការផ្ញើអ៊ីមែល ឬសារ ទៅមនុស្សជាច្រើន ដើម្បីរំពឹងថានឹងមាននរណាម្នាក់ឆ្លើយតប។ ប្រសិនបើអ្នកទទួលបានអ៊ីមែលដែលប្លែក ដែលព្យាយាមឱ្យអ្នកផ្ញើឬបំពេញព័ត៌មានផ្ទាល់ខ្លួន ឬលួចពាក្យសម្ងាត់ លេខគណនីអនឡាញ ឬធនាគាររបស់អ្នក សូមកុំចុចលើតំណភ្ជាប់ និងឯកសារភ្ជាប់ ហើយលុបអ៊ីមែលភ្លាមៗ។ ការប្រើប្រាស់ពាក្យបន្ទាន់ ឬមានលក្ខណៈគំរាមកំហែង តាមរយៈការផ្ញើសារ ឬអ៊ីមែល ដើម្បីឱ្យអ្នកឆ្លើយតបជាបន្ទាន់ ឬយ៉ាងឆាប់រហ័ស ដោយបុគ្គលបោកប្រាស់សង្ឃឹមថានឹងធ្វើឱ្យមានការភ័យស្លន់ស្លោ និងភ័យខ្លាចដើម្បីបោកបញ្ឆោតអ្នក។ សូមប្រយ័ត្នចំពោះសារ ឬអ៊ីមែលដែលជាទូទៅមានឃ្លាដូចជា ‘ត្រូវការចាត់វិធានការជាបន្ទាន់’ ឬ ‘គណនីរបស់អ្នកនឹងត្រូវបិទ’ ។ សូមលុបសារនោះភ្លាមប្រសិនបើអ្នកមានព័ត៌មាន និងហេតុផលគ្រប់គ្រាន់ ថាវាជាការបោកប្រាស់។ ឯកសារដែលផ្ញើ ឬភ្ជាប់មកគួរឱ្យសង្ស័យ បុគ្គលបោកប្រាស់តាមអ៊ីនធឺណិត បានភ្ជាប់ឯកសារផ្ញើតាមអ៊ីមែល ឬបណ្តាញសង្គម…

  • របៀបចែករំលែកឯកសាររបស់អ្នកក្នុងកម្មវិធី Google Docs
    28 May 2026

    របៀបចែករំលែកឯកសាររបស់អ្នកក្នុងកម្មវិធី Google Docs

    ​​របៀបចែករំលែកឯកសារក្នុង Google docs   Original post: https://godigital.gov.kh/tech-tips/google-docs-542405?section_type=tech-tip

  • 🤖 តោះ ! មកយល់ដឹងអំពី Generative AI និងកម្មវិធីAI ដែលដំណើរការដោយ Generative AI
    28 May 2026

    🤖 តោះ ! មកយល់ដឹងអំពី Generative AI និងកម្មវិធីAI ដែលដំណើរការដោយ Generative AI

    តើអី្វទៅជា Generative Artificial Intelligence? Generative AI គឺជាប្រភេទបញ្ញាសិប្បនិមិត្ត (AI) ដែលប្រើប្រាស់នូវម៉ាស៊ីនសិក្សា (Machine Learning) ហៅថា Large Languages Model ដែលមានសមត្ថភាពយល់ដឹង និងរៀនពីលំនាំទិន្នន័យដែលមានស្រាប់ ដើម្បីបង្កើតជាគំរូ និងប្រព័ន្ធដែលមានសមត្ថភាពក្នុងការឆ្លើយតបពីតម្រូវការ ឬបង្កើតលទ្ធផលថ្មី ដូចជារូបភាព អត្ថបទ វីដេអូ សម្លេង ត​​​ន្ត្រី គំរូ 3D និងប្រភេទទិន្នន័យផ្សេងទៀតជាដើម ។ ឧទាហរណ៍កម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដែលដំណើរការដោយ Generative AI៖ កាន់តែមានប្រសិទ្ធភាពខ្ពស់។ Original post: https://godigital.gov.kh/tech-tips/generative-ai-ai-generative-ai-47cd50?section_type=tech-tip

  • តើ ChatGPT គឺជាអ្វី ?
    28 May 2026

    តើ ChatGPT គឺជាអ្វី ?

    ក្នុងយុគសម័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មមានសន្ទុះប្រើប្រាស់យ៉ាងខ្លាំង ។ ចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ ២០២២ យើងតែងតែលឺអ្នកនិយមប្រើប្រាស់បណ្ដាញអ៊ីនធើណិត បាននិយាយ និងចែករំលែកព័ត៌មានពីវត្តមានរបស់ ChatGPT​ ។ តើ ChatGPT គឺជាអ្វី ? ChatGPT មានពាក្យពេញ “Chat Generative Pre-Trained Transformer” គឺជាកម្មវិធីកុំព្យូទ័រ chatbot មួយដែលមានលក្ខណៈជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ​ ដែលអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា OpenAI កាលពីឆ្នាំ ២០១៨ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែវិច្ឆិកាឆ្នាំ២០២២។ ChatGPT គឺជាគំរូភាសា ដែលជាក្បួនដោះស្រាយប្រើប្រាស់ AI ដែលអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រមានសមត្ថភាពរៀនគិតពិចារណា និងវិភាគ ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស…

  • តើ Copilot គឺជាអ្វី ?
    28 May 2026

    តើ Copilot គឺជាអ្វី ?

    តើអ្នកមានដឹងអត់ ថាថ្មីៗនេះ ក្រុមហ៊ុន Microsoft បានដាក់បញ្ចូល Ai Chatbot មួយ ចូលទៅក្នុងកម្មវិធីតេឡេក្រាម ដែលអាចឱ្យយើងសន្ទនា សួរសំណួរ ដោះស្រាយលំហាត់គណិតវិទ្យា ឬការស្វែងរកអ្វីមួយ បានដោយឥតគិតថ្លៃនៅក្នុងTelegramដែលមាននៅលើទូរសព្ទ និងកុំព្យូទ័ររបស់យើង។ តោះ ! មកស្វែងយល់ពីវាទាំងអស់គ្នា ក្នុងយុគសម័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មមានសន្ទុះប្រើប្រាស់យ៉ាងខ្លាំង ។ ចាប់តាំងពីវត្តមានរបស់បញ្ញាសិប្បនិម្មិត AI បានកើតឡើង យើងតែងតែលឺអ្នកនិយមប្រើប្រាស់បណ្ដាញអ៊ីនធើណិត បាននិយាយ និងចែករំលែកព័ត៌មានពីវាជាច្រើន ហើយថ្មីៗនេះ Microsoft Copilot កំពុងពង្រីកវត្តមាន និងមានសមត្ថភាពយ៉ាងខ្លាំងផងដែរ។ តើ Copilot គឺជាអ្វី ? • Copilot គឺជា Ai…