← ត្រឡប់ក្រោយ

តើ ChatGPT គឺជាអ្វី ?

ក្នុងយុគសម័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មមានសន្ទុះប្រើប្រាស់យ៉ាងខ្លាំង ។ ចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ ២០២២ យើងតែងតែលឺអ្នកនិយមប្រើប្រាស់បណ្ដាញអ៊ីនធើណិត បាននិយាយ និងចែករំលែកព័ត៌មានពីវត្តមានរបស់ ChatGPT​ ។

តើ ChatGPT គឺជាអ្វី ?

ChatGPT មានពាក្យពេញ “Chat Generative Pre-Trained Transformer” គឺជាកម្មវិធីកុំព្យូទ័រ chatbot មួយដែលមានលក្ខណៈជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ​ ដែលអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា OpenAI កាលពីឆ្នាំ ២០១៨ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែវិច្ឆិកាឆ្នាំ២០២២។

ChatGPT គឺជាគំរូភាសា ដែលជាក្បួនដោះស្រាយប្រើប្រាស់ AI ដែលអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រមានសមត្ថភាពរៀនគិតពិចារណា និងវិភាគ ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បក​ប្រែ វិភាគ សរសេរកូដ និងជំនួយដល់ការដោះស្រាយលំហាត់មេរៀន ដែលបៀបបានទៅនឹងជំនួយការម្នាក់របស់យើង។

ChatGPT កំពុងតែត្រូវបានស្វែងយល់ និងប្រើប្រាស់ជាក់ស្តែងដោយ ស្ថាប័នរដ្ឋ និងឯកជន

ដែលក្នុងនោះគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់ ChatGPT តាំងពីខែតុលា ឆ្នាំ ២០២២ ដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យកាន់តែប្រសើរស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងកំពុងសិក្សាស្វែងយល់បន្ថែមអំពីប្រព័ន្ធនេះ ដើម្បីធ្វើយ៉ាងណាឱ្យ ChatGPT អាចប្រើប្រាស់បានជាភាភាសាខ្មែរ។

ទាំងនេះគ្រាន់តែមុខងារមួយចំនួនប៉ុណ្ណោះ​ ។ យើងទាំងអស់គ្នាគួរតែស្វែងយល់ និងសាកល្បងក្នុងការប្រើប្រាស់ChatGPT។

ទោះបីជាមានភាពសំបូរបែបយ៉ាងនេះក្ដី ក៏ChatGPT នៅមានកំហុសមួយចំនួនដែលកើតឡើង ព្រមទាំងការផ្ដល់ចម្លើយនៅមានកម្រិតនៅឡើយ ពីព្រោះតែ ChatGPT ផ្ដល់លទ្ធផលដោយយោងទៅតាមសម្មតិកម្មដែលអ្នកប្រើប្រាស់បានវាយបញ្ចូល។

Original post: https://godigital.gov.kh/tech-tips/chatgpt-bab0d0?section_type=tech-tip

បន្តការអាន

ដៃគូសហការ