← ត្រឡប់ក្រោយ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា (ទ.ក.) បានរៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខ នៅទីស្នាក់ការកណ្ដាល ទ.ក. ។

ក្នុងពិធីនេះ ក៏មានរៀបចំកម្មវិធីពិសាអាហារសាមគ្គី រួមជាមួយការលេងល្បែងប្រជាប្រិយខ្មែរសម្រាប់ថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់ ក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ និងសាមគ្គីភាពយ៉ាងក្រៃលែង ដើម្បីស្វាគមន៍ឆ្នាំថ្មី ប្រណៃណីជាតិខ្មែរ។

បន្តការអាន

ដៃគូសហការ