← ត្រឡប់ក្រោយ
នាថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា (ទ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៤ ក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៧ ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ទ.ក. អគ្គនាយករង និងប្រធាននាយកដ្ឋាន នៅទីស្នាក់ការកណ្ដាល ទ.ក.។ អង្គប្រជុំបានពិនិត្យយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយទំនួលខុសត្រូវ ដើម្បីសម្រេចបាននូវគោលដៅរបស់ទូរគមនាគមន៍កម្ពុជានៅថ្ងៃអនាគត។