ទូរគមនាគមន៍កម្ពុជា (ទ.ក.) សូមធ្វើការប្រមូលយកមកវិញ “ឯកសណ្ឋានជាង” ដែលបានចេញ សម្រាប់ប្រើប្រាស់ឱ្យក្រុមហ៊ុន ISPs និងអ្នកម៉ៅការបន្ត (Subcontractor) ក្នុងការប្រើប្រាស់ស្ថាបនានិងជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញឱ្យ ទ.ក.។ សូមក្រុមហ៊ុន ISPs, អ្នកម៉ៅការបន្ត (Subcontractor) និងបុគ្គលិករបស់ខ្លួនត្រូវ ឈប់ប្រើប្រាស់ស្លៀកពាក់ឯកសណ្ឋានជាងរបស់ ទ.ក. ហើយត្រូវប្រគល់ឯកសណ្ឋានជាងទាំងអស់ជូនមក ទ.ក. វិញ ជាបន្ទាន់ តាមលក្ខខណ្ឌដូចតទៅ៖
– បញ្ឈប់ការប្រើប្រាស់ភ្លាមៗ៖ មិនត្រូវពាក់ ឬប្រើប្រាស់ឯកសណ្ឋានជាងរបស់ ទ.ក. ណាមួយឡើយសម្រាប់ គ្រប់សកម្មភាពរបស់ខ្លួនដោយគ្មានការអនុញ្ញាតពី ទ.ក.។
– ប្រគល់ឯកសណ្ឋានទាំងអស់៖ ប្រគល់ឯកសណ្ឋានជាងទាំងអស់ដែលខ្លួនមាន ឱ្យបានឆាប់តាមដែលអាច ធ្វើទៅបាន និងមិនឱ្យហួស ១សប្តាហ៍ ចាប់ពីទទួលបានការជូនដំណឹងនេះ។
– រាយការណ៍អំពីឯកសណ្ឋានបាត់៖ ករណីឯកសណ្ឋានដែលបាត់ ឬមិនបានប្រគល់មកវិញ ត្រូវតែរាយការណ៍ ជាលាយលក្ខណ៍អក្សរមក ទ.ក. ។
– ក្រុមហ៊ុន ISPs, អ្នកម៉ៅការបន្ត និងបុគ្គលិកណាមួយដែលត្រូវបានរកឃើញថាកំពុងប្រើប្រាស់ឯកសណ្ឋាន ទ.ក. ដោយគ្មានការអនុញ្ញាតនឹងត្រូវទទួលខុសត្រូវ និងត្រូវប្រឈមមុខផ្លូវច្បាប់។
អាស្រ័យហេតុដូចបានជូនដំណឹងខាងលើ សូមបណ្តាក្រុមហ៊ុន ISPs, អ្នកម៉ៅការបន្ត (Subcontractor) ធ្វើការ សហការដោយភាពទទួលខុសត្រូវខ្ពស់។
សូមអរគុណ!










