ទ.ក. ក៏បានដាក់បង្ហាញផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ខ្លួនដូចជា សេវាអុីនធឺណិត Fiber Optic, IP Phone និងផលិតផលសេវាកម្មផ្សេងៗទៀត ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងអ្នកចូលរួមកម្មវិធី ដើម្បីជួយបង្កើនការយល់ដឹងអំពីការអភិវឌ្ឍ និងទំនើបកម្មសេវាកម្មរបស់ ទ.ក.។
ទ.ក. នឹងបន្តគាំទ្រសកម្មភាពអប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីរួមចំណែកកសាងធនធានមនុស្សជំនាន់ថ្មី និងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា។










