សេវាទូរសព្ទ
ទទួលបានសេវាទូរសព្ទដែលអាចទុកចិត្តបាន សម្រាប់ការទំនាក់ទំនងក្នុងស្រុក និងអន្តរជាតិ ជាមួយជម្រើស Post Paid និងសេវា IP Phone សមស្របសម្រាប់គេហដ្ឋាន អាជីវកម្ម និងស្ថាប័ន។
ទូរសព្ទបង់ប្រាក់ប្រចាំខែ
សេវាទូរសព្ទ Post Paid សម្រាប់អ្នកដែលចង់ប្រើប្រាស់ លេខទូរសព្ទជាប្រចាំ និងត្រូវការសេវាហៅអន្តរជាតិ។
តម្លៃស្ថាបនាថ្មី
សម្រាប់ការភ្ជាប់លេខទូរសព្ទថ្មី ទាំងនៅភ្នំពេញ និងខេត្ត។
ប្រាក់កក់សន្ទនាអន្តរជាតិ
ត្រូវការប្រាក់កក់សម្រាប់ការប្រើប្រាស់ សេវាហៅអន្តរជាតិ។
តម្លៃប្រចាំខែ
ថ្លៃសេវាប្រចាំខែសម្រាប់ការប្រើប្រាស់ លេខទូរសព្ទ Post Paid។
តម្លៃសន្ទនាក្នុងស្រុក
| ប្រភេទសន្ទនា | ក្នុងតំបន់/នាទី | ឆ្លងតំបន់/នាទី |
|---|---|---|
| សន្ទនាទៅកាន់ប្រព័ន្ធ ទ.ក. | $0.01 | $0.03 |
| សន្ទនាទៅកាន់ប្រព័ន្ធអចល័តដទៃ | $0.03 | $0.04 |
| សន្ទនាទៅកាន់ប្រព័ន្ធចល័ត | $0.06 | $0.06 |
សន្ទនាអន្តរជាតិ តាមច្រក 001
| គោលដៅ | ច័ន្ទ–សុក្រ | សៅរ៍–អាទិត្យ |
|---|---|---|
| ឡាវ វៀតណាម និងថៃឡង់ | $0.50/នាទី | $0.35/នាទី |
| សហគមន៍ GMS និងអាស៊ាន | $0.60/នាទី | $0.45/នាទី |
| អាមេរិកខាងជើង និងសហគមន៍អឺរ៉ុប | $0.70/នាទី | $0.55/នាទី |
| ប្រទេសដទៃទៀតលើពិភពលោក | $0.99/នាទី | $0.90/នាទី |
លក្ខខណ្ឌសំខាន់ៗ
ព័ត៌មានសំខាន់ៗអំពីតម្លៃ ការតភ្ជាប់ និងការប្រើប្រាស់សេវាទូរសព្ទ Post Paid។
- តម្លៃស្ថាបនា តម្លៃសន្ទនា និងថ្លៃសេវាប្រចាំខែ មិនទាន់បូកបញ្ចូលពន្ធ VAT ១០% និងពន្ធ SPT ៣%។
- អតិថិជនលំនៅដ្ឋាន មិនត្រូវបានគិតពន្ធ VAT ១០% ចំពោះតម្លៃស្ថាបនា។
- ការសន្ទនាអន្តរជាតិ នឹងបិទជាស្វ័យប្រវត្តិ ក្នុងករណីសន្ទនាលើសទឹកប្រាក់កក់។
- សេវារួមមានការស្ថាបនាដល់ទីតាំង លេខទូរសព្ទធម្មតា បរិក្ខារទូរសព្ទ និងការតម្លើងសេវាដំណើរការ។
- ផ្តល់ជូនបណ្តាញខ្សែទូរសព្ទពីខាងក្រៅ រហូតដល់ ២០០ ម៉ែត្រ ដោយឥតគិតថ្លៃ។
- សម្រាប់ការភ្ជាប់ចាប់ពី ៥ លេខឡើងទៅ ក្នុងទីតាំងតែមួយ នឹងភ្ជាប់តាមបណ្តាញខ្សែកាប Copper។
តម្លៃសេវាទូរសព្ទ IP Phone
ជម្រើសសេវាទូរសព្ទ IP Phone និង SIP Client សម្រាប់ការទំនាក់ទំនងតាមបណ្តាញទំនើប។
សេវាទូរសព្ទតាមបច្ចេកវិទ្យា IP
សេវាដែលអាចគាំទ្រការទំនាក់ទំនង តាមរយៈឧបករណ៍ IP Phone ឬ SIP Client សម្រាប់តម្រូវការរបស់លោកអ្នក។
តារាងតម្លៃសេវា
| ប្រភេទសេវាកម្ម | តម្លៃស្ថាបនា | តម្លៃប្រចាំខែ |
|---|---|---|
| ចុះឈ្មោះភ្ជាប់លេខថ្មី | $15 | $3 |
| ចុះឈ្មោះប្តូរសេវាទៅ SIP Client | $10 | $3 |
| ឧបករណ៍ IP Phone / RG-200 | $50 | $0 |
លក្ខខណ្ឌសេវា IP Phone
- តម្លៃប្រចាំខែ ៣ ដុល្លារ គិតចំពោះតែលេខដែលភ្ជាប់ប្រើជា Post Paid ប៉ុណ្ណោះ។
- ចំពោះលេខ Prepaid មិនគិតតម្លៃប្រចាំខែឡើយ។
- អតិថិជនដែលបានទិញបរិក្ខារ IP Phone / RG-200 ពី ទ.ក. នឹងទទួលបានជាកម្មសិទ្ធិផ្ទាល់ខ្លួន។
- បរិក្ខារទូរសព្ទមានការធានារយៈពេល ៦ ខែ មិនធានាលើការបែកបាក់ ឆេះ និងឆ្លងរន្ទះ។
ត្រូវការព័ត៌មានបន្ថែមអំពីសេវាទូរសព្ទ?
សូមទាក់ទងក្រុមការងាររបស់ ទ.ក. ដើម្បីទទួលបានព័ត៌មានលម្អិតអំពីសេវាទូរសព្ទ Post Paid និង IP Phone។