អ៊ីនធឺណិតសម្រាប់គេហដ្ឋាន
ផ្តល់ជូនសេវាអ៊ីនធឺណិត Fiber Optic ល្បឿនលឿន មានស្ថិរភាព និងសុវត្ថិភាព សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ របស់ក្រុមគ្រួសារ និងការតភ្ជាប់ឧបករណ៍ឆ្លាតវៃជាច្រើន ក្នុងពេលតែមួយ។
ជ្រើសរើសកញ្ចប់អ៊ីនធឺណិតសម្រាប់គេហដ្ឋានរបស់លោកអ្នក
ជ្រើសរើសកញ្ចប់ដែលសមស្របសម្រាប់ការមើលវីដេអូ ការសិក្សាអនឡាញ ការប្រើប្រាស់ Social Media និង Gaming។
Silver
Gold
Diamond
សេវារួមបញ្ចូល
ទទួលបានបទពិសោធន៍អ៊ីនធឺណិតល្បឿនលឿន ជាមួយការតភ្ជាប់ Fiber Optic និងសេវាកម្មគាំទ្រប្រកបដោយវិជ្ជាជីវៈ។
- ប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនតាមតម្រូវការ
- អ៊ីនធឺណិតខ្សែកាបអុបទិក
- Wi-Fi Router ឥតគិតថ្លៃ
- សេវាអ៊ីនធឺណិតមានស្ថិរភាព
- សេវាកម្មជួសជុលរហ័សទាន់ចិត្ត
ប្រូម៉ូសិន និងលក្ខខណ្ឌសំខាន់ៗ
ទទួលបានអត្ថប្រយោជន៍បន្ថែម សម្រាប់ការបង់ប្រាក់ជាមុន តាមកញ្ចប់ TC-Home ដែលលោកអ្នកជ្រើសរើស។
- តម្លៃទាំងអស់មិនទាន់បានរួមបញ្ចូលពន្ធអាករ ១០%។
- បង់ប្រាក់ជាមុន ៥ ខែ បន្ថែមជូនការប្រើប្រាស់ ១ ខែ។
- បង់ប្រាក់ជាមុន ១០ ខែ បន្ថែមជូនការប្រើប្រាស់ ៣ ខែ។
- ផ្តល់ជូនបរិក្ខារ ONU និង Wi-Fi Router ដោយឥតគិតថ្លៃ។
- ផ្តល់ជូនប្រវែងខ្សែកាបអុបទិក រហូតដល់ ៣៥០ ម៉ែត្រ។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
ត្រូវការព័ត៌មានបន្ថែមអំពីកញ្ចប់ TC-Home?
សូមទាក់ទងក្រុមការងាររបស់ ទ.ក. ដើម្បីទទួលបានការណែនាំអំពីកញ្ចប់ដែលសមស្រប តាមតម្រូវការរបស់លោកអ្នក។