សេវាទូរស័ព្ទ

TELEPHONE SERVICES

សេវាទូរសព្ទ

ទទួលបានសេវាទូរសព្ទដែលអាចទុកចិត្តបាន សម្រាប់ការទំនាក់ទំនងក្នុងស្រុក និងអន្តរជាតិ ជាមួយជម្រើស Post Paid និងសេវា IP Phone សមស្របសម្រាប់គេហដ្ឋាន អាជីវកម្ម និងស្ថាប័ន។

ទូរសព្ទបង់ប្រាក់ប្រចាំខែ

សេវាទូរសព្ទ Post Paid សម្រាប់អ្នកដែលចង់ប្រើប្រាស់ លេខទូរសព្ទជាប្រចាំ និងត្រូវការសេវាហៅអន្តរជាតិ។

តម្លៃស្ថាបនាថ្មី

សម្រាប់ការភ្ជាប់លេខទូរសព្ទថ្មី ទាំងនៅភ្នំពេញ និងខេត្ត។

$15 ក្នុងមួយលេខ

ប្រាក់កក់សន្ទនាអន្តរជាតិ

ត្រូវការប្រាក់កក់សម្រាប់ការប្រើប្រាស់ សេវាហៅអន្តរជាតិ។

$100 ភ្នំពេញ

តម្លៃប្រចាំខែ

ថ្លៃសេវាប្រចាំខែសម្រាប់ការប្រើប្រាស់ លេខទូរសព្ទ Post Paid។

$3 ភ្នំពេញ/ខែ

តម្លៃសន្ទនាក្នុងស្រុក

ប្រភេទសន្ទនា ក្នុងតំបន់/នាទី ឆ្លងតំបន់/នាទី
សន្ទនាទៅកាន់ប្រព័ន្ធ ទ.ក. $0.01 $0.03
សន្ទនាទៅកាន់ប្រព័ន្ធអចល័តដទៃ $0.03 $0.04
សន្ទនាទៅកាន់ប្រព័ន្ធចល័ត $0.06 $0.06

សន្ទនាអន្តរជាតិ តាមច្រក 001

គោលដៅ ច័ន្ទ–សុក្រ សៅរ៍–អាទិត្យ
ឡាវ វៀតណាម និងថៃឡង់ $0.50/នាទី $0.35/នាទី
សហគមន៍ GMS និងអាស៊ាន $0.60/នាទី $0.45/នាទី
អាមេរិកខាងជើង និងសហគមន៍អឺរ៉ុប $0.70/នាទី $0.55/នាទី
ប្រទេសដទៃទៀតលើពិភពលោក $0.99/នាទី $0.90/នាទី

លក្ខខណ្ឌសំខាន់ៗ

ព័ត៌មានសំខាន់ៗអំពីតម្លៃ ការតភ្ជាប់ និងការប្រើប្រាស់សេវាទូរសព្ទ Post Paid។

  • តម្លៃស្ថាបនា តម្លៃសន្ទនា និងថ្លៃសេវាប្រចាំខែ មិនទាន់បូកបញ្ចូលពន្ធ VAT ១០% និងពន្ធ SPT ៣%។
  • អតិថិជនលំនៅដ្ឋាន មិនត្រូវបានគិតពន្ធ VAT ១០% ចំពោះតម្លៃស្ថាបនា។
  • ការសន្ទនាអន្តរជាតិ នឹងបិទជាស្វ័យប្រវត្តិ ក្នុងករណីសន្ទនាលើសទឹកប្រាក់កក់។
  • សេវារួមមានការស្ថាបនាដល់ទីតាំង លេខទូរសព្ទធម្មតា បរិក្ខារទូរសព្ទ និងការតម្លើងសេវាដំណើរការ។
  • ផ្តល់ជូនបណ្តាញខ្សែទូរសព្ទពីខាងក្រៅ រហូតដល់ ២០០ ម៉ែត្រ ដោយឥតគិតថ្លៃ។
  • សម្រាប់ការភ្ជាប់ចាប់ពី ៥ លេខឡើងទៅ ក្នុងទីតាំងតែមួយ នឹងភ្ជាប់តាមបណ្តាញខ្សែកាប Copper។

តម្លៃសេវាទូរសព្ទ IP Phone

ជម្រើសសេវាទូរសព្ទ IP Phone និង SIP Client សម្រាប់ការទំនាក់ទំនងតាមបណ្តាញទំនើប។

សេវាទូរសព្ទតាមបច្ចេកវិទ្យា IP

សេវាដែលអាចគាំទ្រការទំនាក់ទំនង តាមរយៈឧបករណ៍ IP Phone ឬ SIP Client សម្រាប់តម្រូវការរបស់លោកអ្នក។

តារាងតម្លៃសេវា

ប្រភេទសេវាកម្ម តម្លៃស្ថាបនា តម្លៃប្រចាំខែ
ចុះឈ្មោះភ្ជាប់លេខថ្មី $15 $3
ចុះឈ្មោះប្តូរសេវាទៅ SIP Client $10 $3
ឧបករណ៍ IP Phone / RG-200 $50 $0

លក្ខខណ្ឌសេវា IP Phone

  • តម្លៃប្រចាំខែ ៣ ដុល្លារ គិតចំពោះតែលេខដែលភ្ជាប់ប្រើជា Post Paid ប៉ុណ្ណោះ។
  • ចំពោះលេខ Prepaid មិនគិតតម្លៃប្រចាំខែឡើយ។
  • អតិថិជនដែលបានទិញបរិក្ខារ IP Phone / RG-200 ពី ទ.ក. នឹងទទួលបានជាកម្មសិទ្ធិផ្ទាល់ខ្លួន។
  • បរិក្ខារទូរសព្ទមានការធានារយៈពេល ៦ ខែ មិនធានាលើការបែកបាក់ ឆេះ និងឆ្លងរន្ទះ។

ត្រូវការព័ត៌មានបន្ថែមអំពីសេវាទូរសព្ទ?

សូមទាក់ទងក្រុមការងាររបស់ ទ.ក. ដើម្បីទទួលបានព័ត៌មានលម្អិតអំពីសេវាទូរសព្ទ Post Paid និង IP Phone។

ទំនាក់ទំនងមកយើង