អំពី ទ.ក.

អំពីទូរគមនាគមន៍កម្ពុជា

អំពីទូរគមនាគមន៍កម្ពុជា (ទ.ក.)

សហគ្រាសមាននាមករណ៍ជាភាសាខ្មែរ “ទូរគមនាគមន៍កម្ពុជា” ជាអក្សរកាត់ “ទ.ក.” និងជាភាសា អង់គ្លេស “TELECOM CAMBODIA” ជាអក្សរកាត់ “T.C.” ។ ទ.ក. ត្រូវបានបង្កើតជាសហគ្រាស សាធារណៈ ដែលមានលក្ខណៈជាក្រុមហ៊ុនរដ្ឋ។ ទ.ក. ទទួលពីរដ្ឋនូវសិទ្ធិ និងកាតព្វកិច្ចទាំងឡាយ ដើម្បីបំពេញបេសកកម្មស្របតាមកម្មវត្ថុរបស់ខ្លួន(អនុក្រិត្យលេខ: ០០១ អនក្រ.បក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០៥ ស្តីពីការបង្កើតទូរគមនាគមន៍កម្ពុជាជាសហគ្រាសសាធារណៈ)។

ក្រុមប្រឹក្សាភិបាលជាអង្គការចាត់តាំងកំពូលរបស់ទ.ក. តំណាងឲ្យរដ្ឋាភិបាល និងមានតួនាទីភារកិច្ច កំណត់គោលនយោបាយ របស់ទ.ក.។ មន្ត្រីត្រួតពិនិត្យរដ្ឋត្រូវបានដាក់អម ទ.ក. សម្រាប់គាំទ្រការ-ងារ អភិបាលកិច្ច។ ទ.ក. មានអគ្គនាយកជាអ្នកអនុវត្ត គោលនយោបាយរបស់ក្រុមហ៊ុន និងដឹកនាំ ប្រតិបត្តិការងារប្រចាំថ្ងៃ។ ទ.ក មាននាយកដ្ឋានក្រោមឱវាទចំនួន០៨ និងអង្គភាព សវនកម្មផ្ទៃក្នុង។

គោលបំណង ចក្ខុវិស័យ និងបេសកកម្ម

គោលបំណង ចក្ខុវិស័យ និងបេសកកម្ម

គោលបំណង៖ ធ្វើប្រតិបត្តិការបណ្តាញនិងផ្តល់សេវាកម្មទូរគមនាគមន៍ ក្នុង និងក្រៅប្រទេស តាមរយៈប្រព័ន្ធវិទ្យុទូរគមនាគមន៍ ផ្កាយរណប កាប-លិ៍ទង់ដែង/អុបទិក និងកាប្លិ៍អុបទិកក្រោមបាតសមុទ្រ និងចូលរួម ចំណែក អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមានគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅប្រទេសកម្ពុជា។

ចក្ខុវិស័យ៖ ទ.កជាប្រតិបត្តិករបណ្តាញទូរគមនាគមន៍ធំទូលាយ បច្ចេវិទ្យា ទំនើបប្រកបដោយ ការឆ្នៃប្រឌិតខ្ពស់ ទំនុកចិត្ត និងការជឿជាក់ពីអតិថិជន និងដៃគូ មានសេវា និងមាតិកាសម្បូរបែប។

បេសកកម្ម៖
១-កសាង និងប្រតិបត្តិការបណ្តាញទូរគមានគមន៍ ដែលមានលក្ខណៈ ធំទូលាយប្រកបដោយការ ប្រកួតប្រជែងខ្ពស់
២- បម្រើសេវាកម្មទូរគមនាគមន៍ដែលប្រកបដោយគុណភាព និងជំនឿ ទុកចិត្តពីអតិថិជន
៣- កសាង អភិវឌ្ឍន៍ និងឆ្នៃប្រឌិតបចេ្ចកវិទ្យាទូរគមានគមន៍ទំនើបជូនអតិថិជន
៤- បង្កើតមាតិកាទូរគមនាគមន៍ដែលសម្បូរបែប
៥- កសាង និងជាមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យដែលមានសុវត្ថិភាពខ្ពស់
៦-បង្កើតភាពជាដៃគូរអភិវឌ្ឍន៍ជាមួយប្រតិបត្តិករទូរគមនាគមន៍ដទៃទៀត

បចេ្ចកវិទ្យា និងបណ្តាញខ្សែកាប្លិ៍អុបទិក

បចេ្ចកវិទ្យា និងបណ្តាញខ្សែកាប្លិ៍អុបទិក

ទ.ក. ៖ បានបន្តអភិវឌ្ឍន៍បេច្ចកវិទ្យាស្របតាមការវិវត្តនៃឧស្សាហកម្មទូរគមនាគមន៍ ដើម្បីបំពេញ តាមតម្រូវការទីផ្សារ និងការប្រកួតប្រជែងនាពេលបច្ចុប្បន្ន។ ការរំពឹងទុករបស់ ទ.ក. ក៏ដូចជាអតិថិជននៅ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ទ.ក. នឹងឈានទៅដល់ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ (IMS – Internet Protocol Multimedia Subsystem) ដែលអាចឲ្យប្រព័ន្ធទាំងមូលរបស់សៀគ្វី(Circuit) និង ឌីជីតាល់ (Digital) ធ្វើដំណើររួមក្នុងផ្លាហ្វុងតែមួយ។ ជាលទ្ធផលគឺធនធានមនុស្សនឹងត្រូវបំពាក់ ទៅដោយបច្ចេកវិទ្យា ទំនើបតាមរយៈកម្មវិធី បំពាក់បំប៉នរបស់គម្រោងកំចីមានការប្រាក់ទាបពីរដ្ឋាភិបាលជប៉ុន និងសេវាជាច្រើន ក៏ នឹងត្រូវបានគេផលិតចេញពីប្រព័ន្ធទំនើប និងមានសុវត្ថិភាពមួយនេះដែរ។

ទ.ក. មានបណ្តាញកាប្លិ៍អុបទិកជាបណ្តាញឆ្អឹងខ្នងតជារង្វង់តាមបណ្តោយផ្លូវជាតិ សំខាន់ៗនៅកម្ពុជា និងបណ្តាញខ្សែកាប្លិ៍អុបទិកភ្ជាប់ទៅកាន់អន្តរជាតិជាមួយដៃគូ មានដូចជា VNPT/VTI ប្រទេសវៀតណាម និង ETL ប្រទេសឡាវ។ បណ្តាញភ្ជាប់ចរន្តតាមកាប្លិ៍ក្រោមបាតសមុទ្រ របស់ ទ.ក. ដែលមានសុវត្តិភាពខ្ពស់ ទៅកាន់ POP នៅហុងកុង និងទៅកាន់ពិភពលោកឆ្លងកាត់តាម AAG និង SMW3 ។