សេវាកម្ម SIP Trunk ជាប្រភេទសេវាកម្ម Trunk ផ្តល់ជាសំលេងដោយប្រើ Protocol SIP (Session Nitration Protocol) ដែលត្រូវផ្តល់ជូនពីគ្រប់ទីតាំងទាំងក្នុងទីក្រុង និងតាមបណ្តាខេត្តទាំងអស់របស់ទូរគមនាគមន៍កម្ពុជា ដើម្បីផ្តល់ជូនអតិថិជនធម្មតា ក៏ដូចជាក្រុមហ៊ុនធនតូចរហូតដល់ធំ ដែលមានបំពាក់ IP PBX (ដែលSupport Protocol SIP) សម្រាប់ភ្ជាប់ទៅបណ្តាញទូរស័ព្ទដាក់លើតុ។
គុណប្រយោជន៍សេវាកម្មៈ
· គុណភាពសំលេងបានច្បាស់ល្អ និងមានប្រព័ន្ធរក្សាការសំងាត់បានល្អប្រសើរជាងប្រភេទទូរស័ព្ទធម្មតា
· ប្រព័ន្ធ SIP Trunk ត្រូវបានតម្លើងលើបណ្តាញខ្សែកាប្លិ៍ Optic, FTTH, Internet Lease Line បណ្តាញ Digital, Dedicate, Channel ដែលមិនអាចទទួលការរំខានពីបរិយាកាសខាងក្រៅ គុណភាពសំលេងត្រូវបានធានា និងរក្សាការសំងាត់
· អាចភ្ជាប់ប្រើប្រាស់បានគ្រប់ប្រភេទ Smart Phone និង Tablet ទាំងអស់
· ប្រើប្រាស់តាមបច្ចេកទេស VoIP ដែលធ្វើអោយការហៅចេញ និងចូលគ្មានកំណត់ដោយប្រើលេខទូរស័ព្ទតែមួយប៉ុណ្ណោះ
· អាចប្រើប្រាស់ជាមួយបណ្តាញលេខទូរស័ព្ទដែលមានស្រាប់។